សូមចុចលើស្ថានីយ៍ខាងក្រោមដើម្បីបើកទៅកាន់ទំព័រនោះ៖
ប្រធានបទៈប្រវត្តិនៃកុមារមានជំងឺរាក
ឈុតឆាកៈអ្នកជានិស្សិតអន្តេវាសិកនៅផ្នែកជំងឺកុមារ។ ម្ដាយបីទារិកាម្នាក់អាយុ១០ខែ ទម្ងន់ ០៧ គីឡូក្រាម មកមនី្ទរពេទ្យដោយសាររាក។
រយៈពេល៖១៥នាទី
References
-Ellen F. Craig and Jeffry C. Gershel. Clinical Manual of Emergency Pediatrics.Cambridge, 5th ed. 2010.
- Clinical Skills OSCEs, fourth Edition, Neel Burton, 2011
-អ្នកជាម្ដាយរបស់ទារិកាម្នាក់អាយុ១០ខែ បានយកកូនមកមន្ទីរពេទ្យដោយសារមានរាក។
បញ្ជាក់៖ អ្នកអាចផ្តល់ព័ត៌មានដល់បេក្ខជនចំពោះតែសំណួរដែលបេក្ខជនសួរតែប៉ុណ្ណោះ
| បេក្ខជន | តួសម្តែងជាម្ដាយអ្នកជំងឺ |
|---|---|
| I- ការចាប់ផ្តើម | |
| 1 - ជម្រាបសួរប្រាប់ឈ្មោះនិងតួនាទី -សុំការអនុញ្ញាត | -ជម្រាបសួរ -ចាស |
| 2 បញ្ជាក់អាយុអ្នកជំងឺ -មុខរបរនិងអាស័យដ្ឋានឪពុក-ម្ដាយ | -កូនអាយុ១០ខែ -លក់ដូរ នៅភ្នំពេញ |
| 3 បញ្ជាក់ពីមូលហេតុដែលយកកូនមកមន្ទីរពេទ្យ | -រាក |
| II- ការសាកសួរប្រវត្តិជំងឺ | |
| ក-ប្រវត្តិជំងឺបច្ចុប្បន្ន៖រាក | |
| 4 តើរាកញឹកញាប់ទេ? មួយថ្ងៃរាកប៉ុន្មានដង? | រាកពី៥ទៅ៦ដង/១ថ្ងៃ |
| 5 តើរាកប៉ុន្មានថ្ងៃហើយ? | រាករយៈពេល២ថ្ងៃហើយ |
| 6 លាមកសុទ្ធតែទឹក ឬដកៗ? លាមកមានលាយ សំបោរឬលាយឈាមឬទេ? | -លាមកសុទ្ធតែទឹក -គ្មានលាយសំបោរឬឈាមទេ |
| 7 ចាប់រាកខ្លាំងតែម្ដងឬដំបូងតិចៗសិន? | ចាប់រាកខ្លាំងតែម្ដង |
| 8 រាកម្ដងៗច្រើនឬតិច? | រាកម្ដងៗច្រើន |
| 9 ចាប់ពីរាកមកកាន់តែខ្លាំងឡើងឬថយចុះ? | -គ្មានទេ |
| 10 -មុនរាកមានអោយញ៉ាំអ្វីប្លែកទេ? -តាំងពីរាកមក បានអោយថ្នាំអ្វីខ្លះ? | -គ្មានទេ -គ្មានទេ |
| ខ-រោគសញ្ញារួមផ្សំ | |
| 11 តើមានក្អួត/ចង្អោរឬទេ? បើមានក្អួតមួយថ្ងៃប៉ុន្មានដង? ក្អួតម្ដងៗក្អួតច្រើនឬ តិច? ក្អួតក្រោយបៅរួច ឬដេកសៀមហើយក្អួត? | -ក្អួតមួយថ្ងៃ១-២ដង -ក្អួតម្ដងៗតិច -ដេកសៀមហើយក្អួត |
| 12 តើមានក្តៅខ្លួនឬទេ? ក្តៅ ខ្លាំងឬតិច? | -មានក្តៅខ្លួន -ក្តៅមធ្យម |
| 13 តើមានហៀរសំបោរឬទេ? មានក្អកឬទេ? | មានក្អកហៀរសំបោរ |
| 14 តើមានហើមពោះឬទេ? | មាន |
| 15 តើមានអំបៅអំបែកត្រចៀកឬទេ? | គ្មានទេ |
| 16 តើទារិកាបៅនិងផឹកទឹកបានឬទេ? | បៅនិងផឹកទឹកបាន |
| 17 តើមាននោមឬទេ? នោមចុងក្រោយពីពេលណា? | -មាន -នោមចុងក្រោយ ២ម៉ោងមុនយកមកពេទ្យ |
| 18 តើទារិកាមានលេងទេ? ឬដេកស្តិ ក? ឬយំច្រើន? -មានប្រកាច់ឬទេ? | -មិនលេង និងយំច្រើន -មិនមានប្រកាច់ទេ |
| គ-ប្រវត្តិជំងឺកន្លងមក | |
| 19 ពីមុនមកទារិកាធ្លាប់រាកឬទេ? បើមានញឹកញាប់ឬទេ? | ធ្លាប់រាកម្តងកាល |
| 20 ធ្លាប់មានជំងឺអ្វីផ្សេងទៀតទេ? ឬធ្លាប់មានដេកពេទ្យទេ? (បើមានឈឺអ្វី?) | គ្មានទេ |
| ឃ-ប្រវត្តិប្រើប្រាស់ឱសថកន្លងមក | |
| 21 តើមុននឹងរាក មានប្រើឱសថអ្វីទេ? (បើមានតើ ឱសថណាមួយ?) | គ្មានទេ |
| 22 តើធ្លាប់មានប្រតិកម្មជាមួយនិងឱសថណាមួយ ឬទេ? ប្រតិកម្មជាមួយចំណី អាហារ? | គ្មានទេ |
| ង-ប្រវត្តិគ្រួសារនិងសង្គម (កត្តាគ្រោះថ្នាក់) | |
| 23 នៅផ្ទះតើមានអ្នកណារាកឬទេ? | គ្មានទេ |
| 24 តើការប្រើប្រាស់ទឹកយ៉ាងដូចម្តេច? | ទឹកស្ងោរ |
| ច-ប្រវត្តិមុនកើតពេលកើតនិងក្រោយកើត | |
| 25 តាំងពីកើតមកតើបៅដោះម្ដាយឬបៅទឹកដោះគោ? | -បៅទឹកដោះម្ដាយ |
| 26 តើមានឲ្យញ៉ាំបបរឬទេ? ឲ្យញ៉ាំពីអាយុប៉ុន្មាន? បបរមានអ្វីខ្លះ? | -ញ៉ាំបបរគ្រឿង ពេលអាយុ៦ខែ -បបរ សាច់ ត្រី ស៊ុត និង បន្លែ |
| 26 តើបានទទួល វ៉ាក់សាំងគ្រប់ឬទេ? | បាន ចាក់វ៉ាក់សាំងគ្រប់ហើយ |
| PED ស្ថានីយទី 01 | ការសាកសួរពីប្រវត្តិ |
| ប្រធានបទ | ជំងឺរាកស្រួចស្រាល |
| ថ្ងៃខែឆ្នាំនិងពេលវេលាប្រឡង | ថ្ងៃ....... ខែ....... ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
| ការវាយតម្លៃ | 0 | 1 | 2 |
|---|---|---|---|
| I- ការចាប់ផ្តើម | |||
| 1 - ជម្រាបសួរប្រាប់ឈ្មោះនិងតួនាទី - ពន្យល់អំពីអ្វីដែលបេក្ខជនត្រូវធ្វើនិងបញ្ជាក់មូលហេតុ -សុំការអនុញ្ញាត (Obtain consent) | |||
| 2 បញ្ជាក់អាយុអ្នកជំងឺមុខរបរនិងអាស័យដ្ឋានឪពុក-ម្តាយ | |||
| 3 បញ្ជាក់ពីមូលហេតុដែលយកកូនមកមន្ទីរពេទ្យConfirm presenting Complaint | |||
| II- ការសាកសួរប្រវត្តិជំងឺ | |||
| ក-ប្រវត្តិជំងឺបច្ចុប្បន្ន៖រាក | |||
| 4 តើរាកញឹកញាប់ទេ? មួយថ្ងៃរាកប៉ុន្មានដង? | |||
| 5 តើរាកប៉ុន្មានថ្ងៃហើយ? | |||
| 6 លាមកសុទ្ធតែទឹក ឬផុកៗ? លាមកមានលាយ សំបោរឬលាយឈាមឬទេ? | |||
| 7 ចាប់រាកខ្លាំងតែម្តងឬដំបូងតិចៗសិន? | |||
| 8 រាកម្តងៗច្រើនឬតិច? | |||
| 9 ចាប់ពីរាកមកកាន់តែខ្លាំងឡើងឬថយចុះ? | |||
| 10 -មុនរាកមានអោយញ៉ាំអ្វីប្លែកទេ? -តាំងពីរាកមក បានអោយថ្នាំអ្វីខ្លះ? | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| ខ-រោគសញ្ញារួមផ្សំ | |||
| 11 តើមានក្អួតចង្អោរឬទេ? បើមានក្អួតមួយថ្ងៃប៉ុន្មានដង? ក្អួតម្តងៗកន្ទួតច្រើនឬ តិច? ក្អួតក្រោយបៅរួច ឬដេកស្ងៀមហើយក្អួត? | |||
| 12 តើមានក្តៅខ្លួនឬទេ? ក្តៅខ្លាំងឬតិច? Fever/ Chills? | |||
| 13 តើមានហៀរសំបោរឬទេ? មានក្អកឬទេ? Runny nose? | |||
| 14 តើមានហើមពោះឬទេ? Abdominal distension? | |||
| 15 តើមានអំបៅអំបែកត្រចៀកឬទេ? Ear discharge? | |||
| 16 តើទារិកាញាំនិងផឹកបានឬទេ? | |||
| 17 តើមាននោមឬទេ? នោមចុងក្រោយពីពេលណា? Urine output? | |||
| 18.តើទារិកាមានលេងទេ? ឬដេកស្ទិក? ឬយំច្រើន?មានប្រកាច់ឬទេ? | |||
| គ-ប្រវត្តិជម្ងឺកន្លងមក Past Medical History | |||
| 19 ពីមុនមកទារិកាធ្លាប់រាកឬទេ? បើមានញឹកញាប់ឬទេ? | |||
| 20.ធ្លាប់មានជំងឺអ្វីផ្សេងទៀតទេ? ឬធ្លាប់មានគេងពេទ្យទេ? (បើមានឈឺអ្វី?) | |||
| ឃ-ប្រវត្តិប្រើប្រាស់ឱសថកន្លងមក Drug and Allergy History | |||
| 21 តើមុននឹងរាកមានប្រើឱសថអ្វីទេ? បើមាន តើ ឱសថអ្វីខ្លះ៖? | |||
| 22 តើធ្លាប់មានប្រតិកម្មជាមួយនិងឱសថណាមួយ ឬទេ? ជាមួយចំណីអាហារ? | |||
| ង-ប្រវត្តិគ្រួសារនិងសង្គម (កត្តាគ្រោះថ្នាក់) | |||
| 23.នៅផ្ទះតើមានអ្នកណារាកឬទេ? | |||
| 24.តើការប្រើប្រាស់ទឹកយ៉ាងដូចម្តេច? | |||
| ច-ប្រវត្តិមុនកើតពេលកើតនិងក្រោយកើត | |||
| 25 តាំងពីកើតមកតើបៅដោះម្តាយឬបៅទឹកដោះគោ? | |||
| 26 តើមានឲ្យញ៉ាំបបរឬទេ? ឲ្យញ៉ាំពីអាយុប៉ុន្មាន? បបរមានអ្វីខ្លះ? | |||
| 26.តើបានទទួលវ៉ាក់សាំងគ្រប់ឬទេ? | |||
| III-ការបញ្ចប់ | |||
| 28.សង្ខេបការសាកសួរពីជំងឺដែលបានធ្វើហើយប្រាប់ទៅម្តាយដើម្បីសុំការពិនិត្យរាងកាយៈ
-កូនមីងអាយុ១០ខែទម្ងន់០៧គីឡូក្រាម -រោគពី៥ទៅ៦ដង/១ថ្ងៃលាមកសុទ្ធតែទឹកហើយច្រើន -រាករយៈពេល២ថ្ងៃហើយ -មានក្តៅខ្លួនក្អកហៀរសំបោរនិងក្អួត -បៅទឹកដោះម្តាយ និងញ៉ាំបបរគ្រឿង | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| 29.ការសន្និដ្ឋានរោគវិនិច្ឆ័យដំបូង
ក-អាចរាកដោយសារពួកវីរុសច្រើនជាង (ព្រោះមានក្តៅខ្លួនក្អកនិងហៀរសំបោរ) ខ-មិនមែនរាកដោយសារអាហារទេនិង គ-មិនមែន រាកមូលសំបោរឬឈាម/ Dysenteriesទេ | |||
| 30 -ពន្យល់ម្តាយពីតម្រូវការពិនិត្យរាងកាយទារិកានេះបន្ថែមទៀតដើម្បីរករោគវិនិច្ឆ័ យ។ -អរគុណម្តាយអ្នកជំងឺ | |||
| IV- ការវាយតម្លៃជារួម | |||
| 31 -និយាយមិនញាប់ពេក ភាសាសាមញ្ញនិង សាកសួរតាមលំដាប់ -ធ្វើការសាកសួរដោយមើលទឹកមុខអ្នកជំងឺ(ថាតើគាត់យល់សំណួរឬទេ) | |||
| ពិន្ទុសរុប(NEC) | |||
ប្រធានបទ៖ ការពិនិត្យទារិកា ដែលមានជំងឺរាកស្រួចស្រាល
គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការពិនិត្យទរករករោគវិនិច្ឆ័យ
ឈុតឆាក៖
អ្នកជានិស្សិតអន្តេវាសិកនៅផ្នែកជំងឺកុមារ។ ម្តាយបីទារិកាម្នាក់អាយុ១០ខែដែលមានជំងឺរាក មក
មន្ទីរពេទ្យ ដើម្បីសុំការពិនិត្យព្យាបាល។
ប្រវត្តិជំងឺ៖
-ទារិកាអាយុ១០ខែ ទម្ងន់០៧គីឡូក្រាម
-មានរាកពី៥ ទៅ៦ដង/១ថ្ងៃ
-លាមកសុទ្ធតែទឹកហើយច្រើន
-រោគរយៈពេល២ថ្ងៃហើយ
- មានក្អួត
-មានក្តៅខ្លួន
-មានក្អក និង ហៀរសំបោរ
-បៅទឹកដោះម្តាយ
- ញ៉ាំបបរគ្រឿង(សាច់ ត្រី ស៊ុត បន្លែ និងប្រេងរុក្ខជាតិ/ខ្លាញ់)
សញ្ញាជីវិយ៖ សីតុណ្ហភាព 37.5° C,
ជីពចរៈ: 100/min
- ចង្វាក់ដង្ហើម: 30/min
រយៈពេល ១៥ នាទី
សម្ភារៈធនធានដែលផ្តល់៖
-អាល់កុលលាងដៃ -សំភារៈសម្រាប់ពិនិត្យបំពង់ក និងត្រចៀកទរក
-ម៉ានីកាំង(Mannequin) - ប័ណ្ណលឿង
References
World Health Organization 2005. The Treatment of diarrhoea: a manual for physicians and other senior health workers. -- 4th rev.
(http://www.who.int/maternal_child_adolescent/documents/9241593180/en/index.html)
| PED ស្ថានីយទី 02 | ការពិនិត្យរាងកាយ |
| ប្រធានបទ | ជំងឺរាកស្រួចស្រាល |
| ថ្ងៃខែឆ្នាំនិងពេលវេលាប្រឡង | ថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
| ការវាយតម្លៃ | 0 | 1 | 2 |
|---|---|---|---|
| I-ការចាប់ផ្តើម | |||
| 01 -លាងដៃដោយប្រើអាល់កុល មុនពេលចាប់ផ្តើមពិនិត្យ -ពណ៌នោះ ការលាងដៃដោយអាល់កុល ដើម្បីបង្ការការឆ្លងរោគ | |||
| 02 - ជំរាបសួរ និងណែនាំខ្លួន (ចំពោះម្តាយ) - ពន្យល់អំពីការពិនិត្យរាងកាយទារិកា ដើម្បីរកមូលហេតុរាក - សុំការយល់ព្រមពីម្តាយដើម្បីពិនិត្យទារិកាា | |||
| 03 បញ្ជាក់អំពីឈ្មោះ អាយុ និងអាស័យដ្ឋានទារិកា | |||
| 04 ដាក់ឲ្យទារិកា ដេកផ្ងារ និងដោះអាវ ដើម្បីងាយក្នុងការពិនិត្យ | |||
| II- ការពិនិត្យ | |||
| ក-ការរកនូវសញ្ញានៃកង្វះជាតិទឹក (Check for signs and symptoms of dehydration) | |||
| 05 ទូទៅ (General condition) -ទារិកា ក្លៀវក្លា (alert)/ យំច្រើន (irritable)/ ដេកសន្លឹម ឬសន្លប់ (lethargic or unconscious) | |||
| 06 ពិនិត្យភ្នែកៈ (Eye) | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| -ភ្នែកធម្មតា (normal) / ខូង (sunken) | |||
| 07 រកមើលការស្រេកទឹក (Thirst) (ពេលបញ្ចុកទឹកឬអូរ៉ាលីត): -ផឹកធម្មតា Drinks normally, not thirsty:/ ស្រេកខ្លាំង Thirsty, drinks eagerly;/ ផឹកបានតិចៗ ឬមិនអាចផឹកបាន (Drinks poorly, or not able to drink) | |||
| 08 ការចបិចស្បែកពោះ ផ្នត់ស្បែកពោះរលាវិញៈ -រហ័ស Goes back quickly; / យឺត Goes back slowly; / យឺត ណាស់/Goes back very slowly (ច្រើនជាង 2 វិនាទី) | |||
| ខ-ការរកនូវសញ្ញានៃជំងឺរួមផ្សំ Check for signs of other important problems. | |||
| 09 រកមើលថាតើទារិកាមានកង្វះអាហារូបត្ថម្ភឬទេ? -មើលពីការហើមប្រអប់ជើងទាំងសងខាង ឬអត់? -មើលប័ណ្ណលឿងៈ បន្ទាត់នៃការលូតលាស់ -ប្រៀបធៀបទម្ងន់ជាមួយនឹងកម្ពស់ | |||
| 10 វាស់សីតុណ្ហភាព រាប់ចង្វាក់ដង្ហើម និងយកជីពចរ | |||
| 11 ពិនិត្យរកមើលការរលាកត្រចៀក និងបំពង់ក | |||
| 12 ពិនិត្យរកមើលបង្ហើយ៖ ធម្មតា ផត ឬប៉ោង | |||
| III- ការបញ្ចប់ការពិនិត្យ | |||
| សង្ខេបនូវចំណុចសំខាន់ៗដែលបានរកឃើញ (ផ្តល់អោយដោយមេប្រយោគ) -ទារិកាមួរម៉ៅយំច្រើន -ភ្នែកខ្នងនិង បង្ហើយផតបន្តិច -ស្រេកទឹកខ្លាំង -ឡិចស្បែកពោះ ផ្នត់ស្បែកពោះ រលាទៅវិញយឺត -ពុំមានសញ្ញានៃកង្វះអាហារូបត្ថម្ភ ឬរលាកត្រចៀក បំពង់កទេ | |||
| 13 លើកឡើងនូវរោគវិនិច្ឆ័យ និងមូលហេតុជំងឺប្រហាក់ប្រហែលបំផុត៖ ជំងឺរាកស្រួចស្រាល់ ដោយមានការបាត់បង់ជាតិទឹកមធ្យម ដែល បណ្តាលមក ពីការបង្កររោគក្នុងពោះវៀនដោយវីរុស | |||
| 14 លើកឡើងនូវមូលហេតុជំងឺប្រហាក់ប្រហែល ដែលត្រូវញែកចេញ៖ ជំងឺរាកស្រួចស្រាល់ ដោយមានការបាត់បង់ជាតិទឹកមធ្យម ដែល បណ្តាលមក ពី៖ | -(ក)ការបង្ករោគក្នុងពោះវៀនដោយពួកបាក់តេរី ឬ ប៉ារាស៊ីត និង -(ខ)ជំងឺឆ្លងផ្សេងទៀតដែលមិនមែនជាការបង្ករោគក្នុងពោះវៀន (serious non-intestinal infection) ដូចជារលាកស្រោមខួរ (meningitis) និងរលាកសួត (pneumonia)។ | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| 15 -ជំរាបអ្នកជំងឺអំពីតំរូវការសម្រាប់ធ្វើការអង្កេតវិភាគបន្ថែមទៀតដើម្បីបញ្ជាក់ រោគវិនិច្ឆ័យ។ | |||
| 16 -គ្របដណ្តប់ទារិកា និង អរគុណម្តាយ -លាងដៃក្រោយពេលពិនិត្យអ្នកជំងឺ | |||
| IV- ការវាយតម្លៃជារួម GLOBAL RATING | |||
| 17 -ធ្វើការពិនិត្យ តាមលំដាប់លំដោយ ត្រឹមត្រូវ និងស្ទាត់ អាកប្បកិរិយា និងសំលៀកបំពាក់សមរម្យជាគ្រូពេទ្យ | |||
| ពិន្ទុសរុប (NEC) | |||
ប្រធានបទៈការអង្កេតវិភាគទារិកាដែលមានជំងឺរាកស្រួចស្រាល
គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការអង្កេតវិភាគទារិការកមូលហេតុជំងឺ
ឈុតឆាកៈ
អ្នកជានិស្សិតអន្តេវាសិកនៅផ្នែកជំងឺកុមារ។ អ្នកត្រូវពិនិត្យអ្នកទារិកាម្នាក់ដែលម្ដាយនាំមកមន្ទីរពេទ្យដោយមានជំងឺរាក។អ្នកបានសួរពីប្រវត្តិជំងឺនិងបានពិនិត្យអ្នកជំងឺរួចហើយ។ឥឡូវនេះអ្នកត្រូវជ្រើសរើសនូវការអង្កេតវិភាគមួយចំនួន ដើម្បីបញ្ជាក់រោគវិនិច្ឆ័យ។
ប្រវត្តិជំងឺ៖
-ទារិកាអាយុ១០ខែទម្ងន់០៧គីឡូក្រាម
-មានរាគពី៥ទៅ៦ដង/១ថ្ងៃ -លាមកសុទ្ធតែទឹកហើយច្រើន
-រាគរយៈេពល២ថ្ងៃហើយ - មានក្អួត
- មានក្តៅខ្លួន -មានក្អកនិង ហៀរសំបោរ
- នៅទឹកដោះម្ដាយ - ញ៉ាំបបរគ្រឿង(សាច់ ត្រីស៊ុត បន្លែនិងប្រេងរុក្ខជាតិ/ខ្លាញ់)
ចំណុចសំខាន់ៗដែលបានរកឃើញក្នុងពេល ពិនិត្យ
-ទារិកាមួរម៉ៅ/យំច្រើន
-ភ្នែកខូង និងបង្ហើយផតបន្តិច
-ស្រេកទឹកខ្លាំង
-ចបិចស្បែកពោះ ផ្នត់ស្បែកពោះរលាយឺត
-ពុំមានសញ្ញានៃកង្វះអាហារូបត្ថម្ភ ឬរលាកត្រចៀក បំពង់កទេ
រយៈពេល៖ ១៥នាទី
References
1. World Health Organization 2005. The Treatment of diarrhoea: a manual for physicians and other senior health workers. -- 4th rev.
(http://www.who.int/maternal_child_adolescent/documents/9241593180/en/index.html)
| PED ស្ថានីយទី 03 | ការអង្កេតស្រាវជ្រាវ |
| ប្រធានបទ | ជំងឺរាកស្រួចស្រាល |
| ថ្ងៃខែឆ្នាំនិងពេលវេលាប្រឡង | ថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
| ការវាយតម្លៃ | 0 | 1 | 2 |
|---|---|---|---|
| I-មូលហេតុដែលបណ្តាលអោយរាក | |||
| 01 លើកឡើងនូវរោគវិនិច្ឆ័យនិងមូលហេតុជំងឺប្រហាក់ប្រហែលបំផុត -រាកស្រួចស្រាល់ ដោយមានការបាត់បង់ជាតិទឹកជាមធ្យម (៥-១០%) -ដែលបណ្តាលមកពីការបង្ករោគក្នុងពោះវៀនដោយវីរុស។ | |||
| 02 រោគវិនិច្ឆ័យនិងមូលហេតុជំងឺប្រហាក់ប្រហែលដែលត្រូវញែកចេញ៖ -រាកស្រួចស្រាល់ ដោយមានការបាត់បង់ជាតិទឹកជាមធ្យម ៥-១០% ដែលប ណ្តាល មកពី៖ -(ក)ការបង្ករោគក្នុងពោះវៀនដោយពួកបាក់តេរី ឬ ប៉ារាស៊ីត និង -(ខ)ជំងឺឆ្លងផ្សេងទៀតដែលមិនមែនជាការបង្ករោគក្នុងពោះវៀន (serious non-intestinal infection) ដូចជារលាកស្រោមខួរ (meningitis) និងរលាកសួត (pneumonia)។ | |||
| II-ការអង្កេតវិភាគ(ដើម្បីរកអ្វី និងអាចបានលទ្ធផលដូចម្តេច) | |||
| 03 រាប់គ្រាប់ឈាម(Full Blood Count/Hemogramme): | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| -ដើម្បីទាត់ចោលមូលហេតុរាកដោយសារពួកបាក់តេរី និង ជំងឺឆ្លងផ្សេងទៀត ដូចជា រលាកស្រោមខួរ(meningitis) និងរលាកសួត (pneumonia)។ | |||
| 04 ធ្វើអ្វីយូណូក្រាម (lonogramme)៖ -ដើម្បីមើលពីវិបត្តិអេឡិចត្រលីទិក | |||
| 05 ធ្វើការពិនិត្យលាមក (Examen direct des selles) -ដើម្បីរកបាក់តេរី និង ប៉ារាស៊ីត | |||
| III-សំណួររបស់មេប្រយោគ | |||
| 06 សំណួរ០១៖ចូរបកស្រាយលទ្ធផលនៃការពិនិត្យឈាម (Hémogramme) (លទ្ធផលនៃការពិនិត្យឈាម០១សន្លឹក ដែលផ្តល់អោយដោយមេប្រយោគ) | |||
| 07 សំណួរ០២៖ ចូរបកស្រាយលទ្ធផលនៃការធ្វើអឺយូណូក្រាម(lonogramme) ការធ្វើអីយូណូក្រាម០១សន្លឹក ដែលផ្តល់អោយដោយមេ ប្រយោគ) | |||
| 08 សំណួរ០៣៖ហេតុអ្វីបានជាមិនធ្វើ Coproculture?br> -មិនបាច់ទេពីព្រោះទោះជាមានមេរោគអ្វីក៏មិនផ្លាស់ប្តូរការព្យាបាលដែរ | |||
| IV-ការវាយតម្លៃជារួម | |||
| 09 -ធ្វើការពន្យល់ បានក្បោះក្បាយ និង ងាយយល់ | |||
| ពិន្ទុសរុប (NEC) | |||
ប្រធានបទ៖ការធ្វើរោគវិនិច្ឆ័យអ្នជំងឺដែលមានជំងឺរាកស្រួចស្រាល
គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការ ធ្វើរោគវិនិច្ឆ័យ
ឈុតឆាកៈ
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកត្រូវពិនិត្យព្យាបាល អ្នកជំងឺម្នាក់ដែលចូលមកមន្ទីរពេទ្យដោយមានជំងឺរាកស្រួចស្រាល។ អ្នកបានសួរពីប្រវត្តិជំងឺ បានពិនិត្យអ្នកជំងឺ ព្រមទាំងបាន ស្នើសុំនូវការអង្កេតវិភាគមួយចំនួន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានជាក់លាក់ ហើយទទួលបាន លទ្ធផលដូចតទៅ៖
ប្រវត្តិជំងឺ៖
- ទារិកាអាយុ១០ខែទម្ងន់០៧គីឡូក្រាម
- មានរាគពី៥ទៅ៦ដង/១ថ្ងៃ -លាមកសុទ្ធតែទឹកហើយច្រើន
- រាគរយៈេពល២ថ្ងៃហើយ - មានក្អួត
- មានក្តៅខ្លួន -មានក្អកនិង ហៀរសំបោរ
- នៅទឹកដោះម្ដាយ - ញ៉ាំបបរគ្រឿង(សាច់ ត្រីស៊ុត បន្លែ និងប្រេងរុក្ខជាតិ/ខ្លាញ់
លទ្ធផលនៃការពិនិត្យអ្នកជំងឺ៖
សញ្ញាជីវិត៖សីតុណ្ហភាព 37.5°C-ជីពចរ: 100/min - ចង្វាក់ដង្ហើម: 30/min
-ទារិកាមួរម៉ៅ/យំច្រើន
- ភ្នែកខូងនិងបង្ហើយផតបន្តិច
-ស្រេកទឹកខ្លាំង
-ចបិចស្បែកពោះ ផ្នត់ស្បែកពោះរលាមកវិញ យឺតជាមធ្យម
-ពុំមានសញ្ញានៃកង្វះអាហារូបត្ថម្ភ ឬរលាកត្រចៀក បំពង់កទេ
លទ្ធផលនៃការអង្កេតវិភាគInvestigations៖
រាប់គ្រាប់ឈាម-Full Blood Count/Hemogramme៖
ដើម្បីទាត់ចោលមូលហេតុ-រាគដោយសារពួកបាក់តេរី និងជំងឺឆ្លងផ្សេងទៀតដូចជា រលាកស្រោមខួរ/meningitisនិង រលាកសួត/pneumonia។
ការពិនិត្យនិងបណ្ដុះលាមក /Stool Exam & Culture៖
-ដើម្បីអ្វីរក ?មេរោគក្នុងលាមក និង ថ្នាំអង់ទីប៊ីយូទីកណាខ្លះដែលមានប្រសិទ្ធភាពសម្លាប់មេរោគ
បញ្ជាក់៖ ក្នុងករណីចាំបាច់ បេក្ខជនអាចសុំមេប្រយោគនូវ លទ្ធផលនៃការអង្កេតវិភាគស្រាវជ្រាវខ្លះបន្ថែមទៀតបាន (Other Investigations)។
រយៈពេល៖ ១៥ នាទី
References
1. World Health Organization 2005. The Treatment of diarrhoea: a manual for physicians and other senior health workers. -- 4th rev.
(http://www.who.int/maternal_child_adolescent/documents/9241593180/en/index.html)
| PEDស្ថានីយទី04 | ការធ្វើរោគវិនិច្ឆ័យ |
| ប្រធានបទ | ជំងឺរាកស្រួចស្រាល |
| ថ្ងៃខែឆ្នាំនិងពេលវេលាប្រឡង | ថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
ក-រោគវិនិច្ឆ័យ Diagnostic (08ពិន្ទុ)
ជំងឺ …………………………………………………………………….
ខ-ការអះអាងJustifications (12ពិន្ទុ)
១-ប្រវត្តិជំងឺ(History)
……………………………………………………………………………..
……………………………………………………………………………….
២-ការពិនិត្យអ្នកជំងឺ(Physical Examination)
……………………………………………………………………………..
……………………………………………………………………………….
៣-ការពិនិត្យឈាម (Blood Test)
……………………………………………………………………………..
……………………………………………………………………………….
៤-ការអង្កេតវិភាគផ្សេងទៀត(Other Investigations)
……………………………………………………………………………..
……………………………………………………………………………….
ពិន្ទុសរុប៖
ក-រោគវិនិច្ឆ័យ Diagnostic (08ពិន្ទុ)
ខ-ការអះអាងJustifications
១-ប្រវត្តិជំងឺ(History)
-រាក៥ ទៅ៦ដង/ថ្ងៃ
-លាមកសុទ្ធតែទឹកហើយច្រើន
-រាករយៈពេល២ថ្ងៃ
-ញាំ បបរគ្រឿង (សាច់ត្រី ស៊ុត បន្លែ និងប្រេងរុក្ខជាតិ)
២-ការពិនិត្យអ្នកជំងឺ(Physical Examination)
-ជីពចរ
-ចង្វាក់ដង្ហើម
-ផ្សិតស្បែកពោះរលាយឺតមធ្យម
-ពុំមានសញ្ញា កង្វះអាហាររូបត្ថម្ភ រឺ រលាកត្រចៀក
៣-ការពិនិត្យឈាម (Blood Test)
-បោះចោលមូលហេតុ បាក់តេរី និងជំងឺឆ្លងផ្សែងៗ លោកស្រោមខួរ រលាកសួត
៤-ការអង្កេតវិភាគផ្សេងទៀត(Other Investigations)
-anti-biogram
ពិន្ទុសរុប៖
ប្រធានបទ៖គម្រោងព្យាបាលជំងឺរាកស្រួចស្រាល
គោលបំណង៖វាយតម្លៃសមត្ថភាពក្នុងការលើកឡើងនូវគម្រោងព្យាបាលជំងឺ
ឈុតឆាក៖
អ្នកជានិស្សិតអន្តេវាសិកនៅផ្នែកជំងឺកុមារ។ អ្នកត្រូវពិនិត្យព្យាបាលទារិកាម្នាក់ដែលត្រូវបាននាំមកមន្ទីរពេទ្យដោយមានជំងឺរាក។
ប្រវត្តិជំងឺ៖
-ទារិការអាយុ១០ខែទម្ងន់០៧គីឡូក្រាម
-មានរាគពី៥ទៅ៦ដង/១ថ្ងៃ -លាមកសុទ្ធតែទឹកហើយច្រើន
-រាគរយៈេពល២ថ្ងៃហើយ - មានក្អួត
- មានក្តៅខ្លួន -មានក្អកនិង ហៀរសំបោរ
- នៅទឹកដោះម្ដាយ - ញ៉ាំបបរគ្រឿង(សាច់ ត្រីស៊ុត និងបន្លែ)
សញ្ញាជិវិតៈសីតុណ្ហភាព37.5°C-ជីពចរ: 100/min - ចង្វាក់ដង្ហើម: 30/min
ការពិនិត្យអ្នកជំងឺ (Physical Examination):
- ភ្នែកខូងនិង បង្ហើយផតបន្តិច
-ស្រេកទឹកខ្លាំង
-ចបិចស្បែកពោះ ផ្នត់ស្បែកពោះរលាមកវិញ យឺតជាមធ្យម
-ពុំមានសញ្ញានៃកង្វះអាហារូបត្ថម្ភ ឬរលាកត្រចៀក បំពង់កទេ
ការអង្កេតវិភាគ៖
-រាប់គ្រាប់ឈាម៖ ឃើញធម្មតា
-ការពិនិត្យនិងបណ្ដុះលាមក៖ ឃើញអវិជ្ជមាន
-Ionogramme៖ស្ថិតក្នុងកំរិតធម្មតា
ផ្អែកលើព័ត៌មានគី្លនីក លទ្ធផលនៃការអង្កេតវិភាគ និងរោគវិនិច្ឆ័យ ដែលផ្តល់អោយ ចូរអ្នក៖
(១) សង្ខេបបញ្ហា ដោយបញ្ជាក់លំអិតពី:
-ប្រភេទនិងកំរិតធ្ងន់ធ្ងរនៃជំងឺមូលហេតុដែលនាំអោយឈឺ និង
-ព័ត៌មានស្តីពីអ្នកជំងឺ ដែលមានប្រយោជន៏សម្រាប់ការព្យាបាល។
(២) បង្ហាញជម្រើសព្យាបាលដែលអ្នកយល់ថាសមស្របជាងគេសម្រាប់អ្នកជំងឺខាងលើ និង ពន្យល់ហេតុផល។
(៣)ឆ្លើយសំណួរមេប្រយោគ។
រយៈពេល៖១៥នាទី
References
1. World Health Organization 2005. The Treatment of diarrhoea: a manual for physicians and other senior health workers. -- 4th rev.
(http://www.who.int/maternal_child_adolescent/documents/9241593180/en/index.html)
| PEDស្ថានីយទី 05 | គម្រោងព្យាបាល |
| ប្រធានបទ | ជំងឺរាកស្រួចស្រាល |
| ថ្ងៃខែឆ្នាំនិងពេលវេលាម៉ោងប្រឡង | ថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
| ការវាយតម្លៃ | 0 | 1 | 2 |
|---|---|---|---|
| I.ការសង្ខេបបញ្ហា | |||
| 01 ពត័មានស្តីពីអ្នកជំងឺ៖ -ទារិកាអាយុ១០ខែទម្ងន់០៧គីឡូក្រាម -មានរាគពី៥ទៅ៦ដង/១ថ្ងៃលាមកសុទ្ធតែទឹកហើយច្រើន -រោគរយៈពេល២ថ្ងៃហើយ - មានក្អួតមានក្តៅខ្លួនក្អកនិង ហៀរសំបោរ -មាននោមតិចប៉ុន្មានម៉ោងមុនមកពេទ្យ - បៅដោះម្តាយ - ញ៉ាំបបរគ្រឿង (សាច់ ត្រី ស៊ុត និងបន្លែ) - ភ្នែកខ្នងនិង បង្ហើយផតបន្តិច-ស្រេកទឹកខ្លាំង-ឡិចស្បែកពោះ លាមកវិញយឺត ជាមធ្យម។ពុំមានសញ្ញានៃកង្វះអាហារូបត្ថម្ភ ឬរលាកត្រចៀក បំពង់កទេ។ | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| 02 ប្រភេទនិងកំរិតធ្ងន់ធ្ងរនៃជំងឺមូលហេតុដែលនាំអោយឈឺ៖ -ជំងឺរាកស្រួចស្រាល់ ដោយមានការខ្សោះជាតិទឹកកំរិតមធ្យម។ -ការបង្ករោគដោយវីរុស | |||
| II.គម្រោងព្យាបាល | |||
| 03 ព្យាបាលដោយឱសថនិងការព្យាបាលជំនួយ | |||
| ក-ការព្យាបាលដោយឱសថ | |||
| 04 គោលបំណង៖-បំពេញការបាត់បង់ជាតិទឹកនិងអេឡិចត្រូលីត (សូដ្យូម ប៉ូតាស្យូម និង ប៊ីការបូណាត) | |||
| 05 ឈ្មោះ និង ទម្រង់ឱសថដែលណែនាំអោយប្រើប្រាស់៖ -ទឹកអូរ៉ាលីត (ORS solution / solution de SRO) ដែលជាកញ្ចប់ម្សៅសំរាប់ លាយទឹកអោយផឹក។ | |||
| 06 របៀបប្រើ កម្រិតប្រើ និងរយៈពេលប្រើប្រាស់ទឹកអូរ៉ាលីត (ORS)៖ ក្នុង៤ម៉ោងដំបូង៖ - របៀបប្រើ៖ អូរ៉ាលីតមួយកញ្ចប់លាយជាមួយទឹកស្អាតមួយលីត្រ - កម្រិតប្រើ៖ ប្រើប្រាស់ក្នុងបរិមាណ 75 ml/kg = 525 ml - អោយថែមលើសនេះបើទារកស្រេកនិងចង់ផឹកច្រើនទៀត | |||
| 07 បន្ទាប់ពី៤ម៉ោងដំបូងវាយតម្លៃកម្រិតនៃកង្វះជាតិទឹករបស់ទារក ហើយ៖ -ត្រូវបញ្ចូលជាតិទឹកតាមសសៃ បើមានសញ្ញាកង្វះជាតិទឹកធ្ងន់ធ្ងរ។ -ត្រូវបន្តអោយទឹកអូរ៉ាលីត បើនៅមានសញ្ញាកង្វះជាតិទឹក ។ | |||
| 08 សំអាង/Justification/Evidence:
-ការណែនាំថ្នាក់ជាតិ | |||
| 09 គ្រោះថ្នាក់/ផលរំខានរបស់ឱសថ (Risks/Adverse Events): មិនមានផលរំខានអ្វីគួរអោយកត់សំគាល់ឡើយ | |||
| 10 ចំណុចដែលត្រូវប្រុងប្រយ័ត្ន៖ -បើមានក្អួតពេលបញ្ចុកអូរ៉ាលីត ត្រូវរង់ចាំ ១០ នាទី រួចទើបបន្តអោយ ដោយ បញ្ចុកយឺតជាងមុន។ | |||
| 11 សញ្ញាគ្រោះថ្នាក់ដែលត្រូវជួបរូសរាន់ទៅជួបគ្រូពេទ្យ៖ -រោគមិនបាត់ ឬ កាន់តែធ្ងន់ធ្ងរជាងមុនឬមានឈាមក្នុងលាមក -ក្អួតមិនបាត់-មានគ្រុនក្តៅខ្លាំង ប្រកាច់ សន្លឹមសន្លប់ ដង្ហើមញាប់។ | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| ខ-ការព្យាបាលជំនួយADJUVANT THERAPY | |||
| 12 គ្រាប់ថ្នាំជាតិសង្កសី៖ -របៀបប្រើ លេបតាមមាត់ - កំរិតប្រើម្តង ១ គ្រាប់រៀងរាល់ថ្ងៃ - រយៈពេលប្រើ ១៨ ថ្ងៃ | |||
| 13 បន្តការបំបៅដោះម្តាយ។ | |||
| III. សំណួររបស់មេប្រយោគ | |||
| 14 សំណួរទី១៖ បើរាកខ្សោះជាតិទឹកធ្ងន់ធ្ងរ (១០% ឬ ក្នុងតារាងC) ចំពោះទារកទម្ងន់ 7 Kg តើត្រូវព្យាបាលដូចម្តេចក្នុងរយៈពេល៤ម៉ោងដំបូង និង២០ម៉ោងបន្ទាប់? - ដាក់អោយដេកពេទ្យ - ព្យាបាលដោយការបញ្ចូលសេរ៉ូម Dextrose ½ Saline ឬ Lactate Ringer | |||
| 15 វិធីព្យាបាលទី១៖ ក-ក្នុងរយៈពេល២-៤ ម៉ោងដំបូង ៖ ត្រូវបញ្ចូលសេរ៉ូមពាក់កណ្តាលនៃជាតិទឹក ដែលបាត់បង់ = 350 ml (ទារក 7 Kg បាត់ជាតិទឹកអស់ 700 ml) ដោយផ្តល់ 58 ដំណក់/នាទី (សម្រាប់ ២ម៉ោង) ឬ 29 ដំណក់/នាទី(សម្រាប់ ៤ម៉ោង) ខ- រយៈពេល២០-២២ម៉ោង បន្ទាប់ ៖ ត្រូវបញ្ចូលសេរ៉ូម ពាក់កណ្តាលនៃជាតិទឹក ដែលបាត់បង់ (350 ml) + តម្រូវការជាតិទឹកជាមូលដ្ឋាន (100 ml/kg) គឺ 350ml + 700ml = 1050 ml ដោយផ្តល់ 17-18 ដំណក់/នាទី (សម្រាប់ ២០ម៉ោង) ឬ 16 ដំណក់/នាទី(សម្រាប់ ២២ម៉ោង) ។ វិធីព្យាបាលទី២ (តាមរូបមន្តអង្គការសុខភាពពិភពលោក)៖ ក-១ម៉ោងដំបូង៖ 30 ml/Kg (30 ml x 7 Kg= 210 ml) ដោយផ្តល់ 70 ដំណក់/នាទី ខ- រយៈពេល៥ម៉ោងបន្ទាប់៖ 70 ml/Kg (70 ml x 7 Kg= 490 ml) ដោយផ្តល់ 32-33 ដំណក់/នាទី។ គ- វាយតម្លៃឡើងវិញរៀងរាល់ 1-2 ម៉ោង បើមិនធូរស្រាលត្រូវបង្កើនល្បឿនតំណក់ សេរ៉ូមអោយលឿនជាងមុន។ ឃ- ក្នុងពេលជាមួយគ្នានោះ ត្រូវអោយ ផឹកទឹកអូរ៉ាលីតប្រមាណ 5 ml/kg/ម៉ោង បើសិនជាទារកអាចផឹកបាន ។ ជាទូទៅក្រោយពី ៣ ទៅ ៤ម៉ោង។ ង/- ប្រាំមួយម៉ោងក្រោយវាយតម្លៃឡើងវិញតាមតារាង តើត្រូវអនុវត្តន៍តាមប្លង់ ព្យាបាល A, B, C ។ | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| 16 សំណួរទី២៖ចូរពន្យល់ពីសកម្មភាពរបស់គ្រាប់ថ្នាំជាតិស័ង្កសី/Zinc ក្នុងការព្យាបាលជំងឺ ក-កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរាក ខ- កាត់បន្ថយរយៈពេលនៃជំងឺរាក គ-កាត់បន្ថយ ការកើតមានជំងឺរាកលើកក្រោយៗទៀត ។ | |||
| IV. ការវាយតម្លៃជារួម | |||
| 17 -ពន្យល់បាន ក្បោះក្បាយ និង ងាយយល់ ។ | |||
| ពិន្ទុសរុប (ដោយគណៈកម្មការប្រឡង) | |||
ប្រធានបទ៖ ការអប់រំស្តីពីជំងឺរាកស្រួចស្រាល
គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការអប់រំសុខភាព
ឈុតឆាក៖
អ្នកជាគ្រូពេទ្យព្យាបាលនៅផ្នែកជម្ងឺកុមារនៃមន្ទីរពេទ្យមួយ។ ទារក-កុមារ មូយចំនួន បានចូលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមានជំងឺរាកស្រួចស្រាលនិងបាត់បង់ជាតិទឹកធ្ងន់ធ្ងរ ហើយ ត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបានព្យាបាលជាសះស្បើយ។
ចូរអ្នកធ្វើការពន្យល់ ក្រុមគ្រួសារអ្នកជំងឺ មុនចេញពីមន្ទីរពេទ្យអំពី៖
រយៈពេល៖ ១៥នាទី
References
1. World Health Organization 2005. The Treatment of diarrhoea: a manual for physicians and other senior health workers. -- 4th rev.
(http://www.who.int/maternal_child_adolescent/documents/9241593180/en/index.html)
| PED ស្ថានីយទី 06 | ការអប់រំសុខភាព ក្រោយការព្យាបាលនៅមន្ទីរពេទ្យ |
| ប្រធានបទ | ជំងឺរាកស្រួចស្រាល |
| ថ្ងៃខែ និងពេលវេលាម៉ោងប្រឡង | ថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
| លរ | ការវាយតម្លៃ | 0 | 1 | 2 |
|---|---|---|---|---|
| I. ការចាប់ផ្តើម | ||||
| 01 | ជម្រាបសួរ ប្រាប់ឈ្មោះ និងតួនាទី - ពន្យល់អំពីអ្វីដែលត្រូវធ្វើ និងបញ្ជាក់មូលហេតុ។ -សុំការយល់ព្រម | |||
| 02 | -បញ្ជាក់អំពី មុខរបរ និងអាស័យដ្ឋានរបស់ក្រុមគ្រួសារអ្នកជំងឺ។ | |||
| 03 | -សួរនាំពីមូលហេតុដែលនាំកូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ការយល់ដឹងពីជំងឺនិងការបង្ការជំងឺ។ | |||
| II. ការពន្យល់ណែនាំ | ||||
| ក-អំពីជំងឺរាក | ||||
| 04 | ពន្យល់ពីរោគសញ្ញា ឬអាការៈជំងឺ៖ -ជំងឺរាក គឺការបន្ទោរបង់ដែលមានលាមកលាយទឹក ឬសុទ្ធតែទឹកយ៉ាងតិច បី ដងក្នុង មួយថ្ងៃ ខុសពីធម្មតា។ | |||
| 05 | ពន្យល់ពីសណ្តានគ្លីនីកនៃជំងឺ៖ ជំងឺរាកមាន៤សណ្តានគ្លីនិក (4 clinical types of diarrhea)៖ ១-រាកសុទ្ធតែទឹក ស្រួចស្រាល់ (acute watery diarrhea)៖ រាករយៈពេលតិច ជាងពីរសប្តាហ៍។ -គ្រោះថ្នាក់សំខាន់ គឺការបាត់បង់ជាតិទឹក។ | |||
| លរ | ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|---|
| 06 | ២-រាកមានលាយឈាម ស្រួចស្រាល់ (acute bloody diarrhoea) ឬហៅថា រាគមួល (dysentery)។ -គ្រោះថ្នាក់សំខាន់ គឺការបង្ករោគក្នុងឈាម និង កង្វះអាហារូបត្ថម្ភ។ | |||
| 07 | ៣-រាករ៉ាំរ៉ៃ (persistent diarrhoea)៖ គឺរាគចាប់ពី១៤ថ្ងៃឡើងទៅ។ -គ្រោះថ្នាក់ សំខាន់គឺ កង្វះអាហារូបត្ថម្ភ និងការបង្ករោគក្រៅពោះវៀនធ្ងន់ធ្ង រ។ | |||
| 08 | ៤-រាកដោយសារជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៖ គ្រោះថ្នាក់សំខាន់គឺជំងឺ បង្ករោគធ្ងន់ធ្ងរ ការបាត់បង់ជាតិទឹក កង្វះវីតាមីន និងសារធាតុរ៉ែ។ | |||
| 09 | ពន្យល់ពី ផលវិបាក (Complications) នៃជំងឺ៖ -ការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ អាចបណ្តាលអោយស្លាប់ បើមិនបានព្យាបាល - មានជំងឺរាកញឹកញាប់ ឬ រ៉ាំរ៉ៃ អាចបណ្ដាលអោយមានជំងឺកង្វះអាហារូបត្ថម្ភ | |||
| 10 | ពន្យល់ពីការព្យាបាលនៅមន្ទីរពេទ្យ៖ -បំពេញការបាត់បង់ជាតិទឹកៈ ឲ្យផឹកទឹកអូរ៉ាលីត ឬបញ្ចូលសេរ៉ូម ផ្អែកទៅ តាមកម្រិតនៃការបាត់បង់ជាតិទឹក -បន្តការបំបៅដោះ ដើម្បីបង្ការកង្វះអាហារូបត្ថម្ភ បើក្មេងនៅបៅ -ផ្តល់ជាតិ Zinc កំរិត១០-២០ mg/ថ្ងៃ រយៈពេលពី១០ ទៅ១៤ថ្ងៃ ដើម្បី៖ -កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរាក -កាត់បន្ថយរយៈពេលនៃជំងឺរាក -កាត់បន្ថយ ការកើតមានជំងឺរាកលើកក្រោយៗទៀត ។ -ឱសថសម្លាប់មេរោគ (antibiotics) ប្រើចំពោះតែកុមារដែល រាកលាមកមាន លាយឈាម រាកសង្ស័យថាជាអាសន្នរោគ និងរាកដែលមិនមែនបណ្តាលម កពីការបង្ករោគក្នុងពោះវៀន (non-intestinal infection) ដូចជារលាកសួត និងរលាកក្រដាស់ត្រចៀក (Otite)។ -កុំប្រើឱសថទប់រាក ព្រោះវាអាចបណ្តាលអោយគាំងពោះវៀនលើកុមារតូចៗ | |||
| 11 | ពន្យល់ពីការថែទាំបន្តនៅផ្ទះ៖
-បន្តផ្តល់ឱសថជាតិ Zinc តាមវេជ្ជបញ្ជា -អោយកូនផឹកទឹកច្រើនជាងធម្មតាដើម្បីបង្ការការខ្សោះជាតិទឹក -ផ្តល់អាហារអោយបានគ្រប់គ្រាន់ និងមានសុវត្ថិភាព -បន្តបំបៅដោះកូន បើកូននៅបៅដោះ។ |
| លរ | ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|---|
| -អោយកូនផឹកទឹកច្រើនជាងធម្មតាដើម្បីបង្ការការខ្វោះជាតិទឹក -ផ្តល់អាហារអោយបានគ្រប់គ្រាន់ និងមានសុវត្ថិភាព -បន្តបំបៅដោះកូន បើកូននៅបៅដោះ។ | ||||
| 12 | ពន្យល់ពីសញ្ញាគ្រោះថ្នាក់ដែលត្រូវរួសរាន់ជួបគ្រូពេទ្យ៖ រាកកាន់តែធ្ងន់ធ្ងរជាងមុន -ក្អួតញឹកញាប់ -ស្រេកទឹកខ្លាំង -ហូបឬផឹកមិនបាន -ក្តៅខ្លួន -មានឈាមក្នុងលាមក -រាកមិនធូរស្រាលក្នុងរយៈពេល៣ថ្ងៃ | |||
| ខ-អំពីវិធានការបង្ការជំងឺ | ||||
| 13 | ពន្យល់ពីមូលហេតុដែលនាំឱ្យមានជំងឺរាកស្រួចស្រាល់ចំពោះទារក/កុមារ -ការបង្ករោគក្នុងពោះវៀនដោយ វីរុស បាក់តេរី ប៉ារ៉ាស៊ីត -ការបង្ករោគដោយជំងឺផ្សេងទៀតដូចជា ជំងឺរលាកសួត រលាកក្រដាស ត្រចៀក | |||
| 14 | ពន្យល់ពីកត្តាគ្រោះថ្នាក់ដែលអាចបង្កឲ្យកើតជំងឺរាក៖ -កង្វះទឹកស្អាតប្រើប្រាស់ -កង្វះបង្គន់អនាម័យ -កង្វះអនាម័យខ្លួនប្រាណ ដូចជាមិនលាងដៃក្រោយបន្ទោរបង់លាមក និងមុនពេលរៀបចំម្ហូបអាហារ -កង្វះអាហារូបត្ថម្ភ -ការបំបៅកូនដោយទឹកដោះគោ | |||
| គ-ពន្យល់ពីការបង្ការកុំឱ្យកើតជំងឺជាថ្មីម្តងទៀត៖ | ||||
| 15 | ប្រើប្រាស់ទឹកស្អាតសម្រាប់ផឹកនិងធ្វើម្ហូបអាហារ។ | |||
| 16 | -ត្រូវលាងដៃបន្ទាប់ពីបត់ជើង បន្ទាប់ពីលាងគូថឲ្យក្មេងរួច បន្ទាប់ពីចោល លាមកក្មេង មុនពេលរៀបចំអាហារ និងមុនពេលបរិភោគអាហារ | |||
| 17 | -មិនបរិភោគអាហារឆៅ លើកលែងតែបន្លែ ឬផ្លែឈើដែលមិនខូច និង ដែលបានចិតសំបកហើយបរិភោគភ្លាមៗ -បរិភោគអាហារដែលបានចំអិនល្អ -លាង និងជូតឲ្យស្ងួតរាល់សម្ភារៈផ្ទះបាយដែលបានប្រើរួច -ការពារម្ហូបអាហារកុំឲ្យរុយរោម | |||
| លរ | ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|---|
| -បរិភោគអាហារដែលបានចំអិនល្អ -លាង និងជូតឲ្យស្ងួតរាល់សម្ភារៈផ្ទះបាយដែលបានប្រើរួច -ការពារម្ហូបអាហារកុំឲ្យរុយរោម | ||||
| 18 | -បន្ទោរបង់តែក្នុងបង្គន់អនាម័យ -លាមកក្មេងតូចៗ ត្រូវយកទៅ ចោលក្នុងបង្គន់ ឬកប់ចោលភ្លាមៗបន្ទាប់ពី បន្ទោរបង់រួច | |||
| 19 | -ត្រូវបំបៅកូនដោយទឹកដោះម្តាយទាំងស្រុងនៅអាយុ៦ខែដំបូង ហើយគប្បី បន្តបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំ។ | |||
| III.ការបញ្ចប់ | ||||
| 20 | ត្រួតពិនិត្យការយល់ដឹង ឬការចងចាំចំណុចសំខាន់ៗរបស់អ្នកជំងឺ ដោយឲ្យម្តាយរំលឹកអំពី៖ - សញ្ញាគ្រោះថ្នាក់ដែលត្រូវរួសរាន់ទៅជួបគ្រូពេទ្យ - ការចំឡងនិងបង្ការជំងឺ | |||
| 21 | - សង្ខេបចំណុចសំខាន់ៗ ក្នុងការព្យាបាល និងបង្ការជំងឺ -អោយអ្នកជំងឺសួរ ថ្លែងអំណរគុណ។ | |||
| IV. ការវាយតម្លៃជារួម GLOBAL RATING | ||||
| 22 | -និយាយមិនញាប់ពេក ប្រើភាសាសាមញ្ញ និង ពន្យល់តាមលំដាប់ -និយាយដោយមើលទឹកមុខអ្នកជំងឺ(ថាតើគាត់ស្តាប់បានឬទេ) | |||
| ពិន្ទុសរុប (NEC) | ||||